ថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤
ក្រុមការងារកម្មវិធីASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមានលោក អ៊ុច សេវ៉ាន្ធី មន្រ្តីទទួលបន្ទុកហគមន៍កសិកម្ម លោក នួន ទិត្យភារាម មន្ត្រីជំនួយការកម្មវិធី និងទីប្រឹក្សាសម្របសម្រួលកម្មវិធីបានរៀបចំកិច្ចប្រជុំជ្រើសរើសគណកម្មាការស្មគ្រ័ចិត្តរៀបចំ បង្កើត ចុះបញ្ជីសហគមន៍កសិកម្ម ក្រុមកសិករនៅ ភូមិឈើនាងខ្ពស់ ភូមិបាម ភូមិជីឃ្មល់ ឃុំគោកព្រិច ស្រុកត្រាំគីរីវង់ ដោយមានអ្នកចូលរួម ចំនួន ២៥ នាក់ ស្រី ១៥ នាក់ ។ ជាលទ្ធផលសម្រេចបាន ជ្រើសរើសបាន គណកម្មការរៀបចំ ១៦ នាក់ ស្រី ០៦ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម