ថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤
លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផល និងមន្ត្រីខណ្ឌ ០៣រូប បានសហការជាមួយ មន្ត្រីផ្នែកបូរីជលសារ ០៣រូប បានចូលរួមរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទគោកពោធិ៍ នៅសាលាឃុំគោកពោធិ៍ ក្រោមអធិបតី នាង សំណាង អភិបាលរងស្រុកបូរីជលសារ និងលោក ធុយ តឹម មេឃុំគោកពោធិ៍ ដើម្បីជ្រើសរើសគណៈកម្មការអាណត្តិថ្មី ក្នុងការគ្រប់គ្រងនិងដឹកនាំសហគមន៍នេសាទគោកពោធិ៍ ០៥ឆ្នាំ បន្តទៀត សរុបអ្នកចូលរួម សរុប ១៥០នាក់ ស្រី ១២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម