ថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងមន្រ្តីជំនាញ បានសហការជាមួយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះអណ្តែត បានចុះប្រជុំផ្សព្វផ្សាយពីវិធានការណ៍ការពារ និង កំចាត់ពពួកដង្កូវមូរស្លឹក តាមបែបមេកានិច និងការប្រើប្រាស់ថ្នាំពុលកសិកម្ម ដល់កសិករចំនួន ២០នាក់ ក្នុងភូមិពេជសារ ឃុំពេជសារ ស្រុកកោះអណ្តែត ព្រមទាំងបានចុះពិនិត្យពីស្ថានភាពស្រែដែលប៉ះពាល់ពីការបំផ្លាញរបស់ដង្កូវមូរស្លឹក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម