បើកវគ្គបណ្តុះ បណ្តាលសាលារៀនស្រែកសិករ ស្តីពីការអនុវត្ដន៍កសិកម្មវៃឆ្លាត ធន់និងអាកាសធាតុ (CSA)
ចេញ​ផ្សាយ ១៧ កក្កដា ២០២៤
30

ថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤

លោក​ ញ៉ិប សុខុម អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក យូ ងនស៊ាង មន្រ្ដីការិយា ល័យសហគមន៏កសិកម្ម ជាមន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈបរិស្ថាន (CFAVC)បានបើកវគ្គបណ្តុះ បណ្តាលសាលារៀនស្រែកសិករ ស្តីពីការអនុវត្ដន៍កសិកម្មវៃឆ្លាត ធន់និងអាកាសធាតុ (CSA) នៅសហគមន៍កសិកម្មសំបួរចម្រើនផល ក្រុម០២ ព្រឹត្ដិការណ៍ទី០២ ស្ថិតនៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង ដែលមានអ្នកចូលរួមអ្នកចូលរួមសរុប៣០នាក់ ស្រី១៩ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter