ចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន១៥គ្រួសារ ក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
ចេញ​ផ្សាយ ១៧ កក្កដា ២០២៤
13

ថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤

លោក ញ៉ិប ស្រ៊ន​ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន១៥គ្រួសារ ក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ព្រមទាំងប្រគល់អំណោយមនុស្សធម៌សាខាកាកបាតក្រហម ខេត្តតាកែវ ជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។ អំណោយដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗមាន÷
-គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ ក្នុង១គ្រួសារៗទទួលបាន៖ -អង្ករ ២៥ គីឡូក្រាម កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ ទឹកសុីអុីវ ១យួរ ទឹកត្រី ១យួរ ប្រេងឆា ១ដប និងនំ ១ធុង ដោយឡែកគ្រួសាររងគ្រោះរលំផ្ទះទាំងស្រុងពីរគ្រួសារ មានបន្ថែមតង់ធំមួយ និងថវិកា ២០០.០០០រៀល និងគ្រួសារប៉ះពាល់ថែមថវិកា ៥០.០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter