ថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤
លោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត និងមន្ត្រី ០៤នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីស្តង់ដារផ្ទុះជំងឺផ្ដាសាយបក្សី សម្រាប់មន្រ្តីបសុពេទ្យ ៥ខេត្តគោលដៅ ក្រោមអធិបតីភាពលោកបណ្ឌិត ស៊ន ស៊ាន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងលោក ហាក់ មករា ទីប្រឹក្សាបច្ចេកទេសអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO)។ វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅសណ្ឋាគារអិល ប៊ី អិន អេស៊ាន ខេត្តកំពង់ចាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម