ថ្ងៃចន្ទ ៣ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤
មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តចំនួន ៥នាក់ សហការជាមួយលោក ញ៉ែម ចាន់រស្មី មន្ត្រីទទួលបន្ទុកពេទ្យសត្វការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកគីរីវង់ រួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះបាញ់ថ្នាំសម្លាប់មេរោគ និងចែកខិតប័ណ្ណផ្សព្វផ្សាយជំងឺផ្ដាសាយបក្សី បានជំនួន ៤៧គ្រួសារ និងបិទខិតបណ្ណផ្សព្វផ្សាយនៅទីប្រជុំជន តាមដងផ្លូវសាធារណ:នៅមូលដ្ឋានភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម