ថ្ងៃសៅរ៍ ១ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្ត្រីជំនាញ រួមជាមួយក្រុមការងារនាយកដ្ឋានការពារដំណាំ និងនាយកដ្ឋានដំណាំស្រូវបានចូលរួមជាមួយ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះតាមដាន ពិនិត្យ និងវាយវាយតម្លៃកាបំផ្លាញដំណាំស្រូវ ដោយរុយស និងដង្កូវមូស្លឹកនៅវាលស្រែផ្ទាល់ ចំនួន២ កន្លែង ដែលស្ថិតនៅ ភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ដែលមានការចូលរួមពីលោកអភិបាលស្រុកព្រៃកប្បាស អភិបាលរងស្រុក ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស រដ្ឋបាលឃុំកំពែង អជ្ញាធរភូមិ សហគមន៍ និងកសិករចំនួន ៨០នាក់ ស្រី១១។ ដែលមានផ្ទៃដីប៉ះពាល់ដោយសមាសធាតុចង្រៃខាងលើចំនួន ៩០ហ/ត និងនៅភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គបូរី ដែលមានការចូលរួមពីការិយាល័យកសិកម្ម និងធនធានធម្មជាតិស្រុក រដ្ឋបាលឃុំព្រៃផ្គាំ អាជ្ញាធរភូមិ និងកសិករចូលរួម ៤៧ នាក់ស្រី ១នាក់។ ដែលមានការប៉ះពាល់ពីសមាសធាតុចង្រៃខាងលើចំនួន៤០០ ហ/ត។
ដោយមានការសហការជាមួយក្រុមហ៊ុនខេមបូឌាន ឆេមភៀន អាហ្ក្រោខេមីខល ឯ.ក បានអន្តរាគមន៍បាញ់ថ្នាំកសិកម្មបង្ហាញពីការកំចាត់រុយស និងដង្កូវមូរស្លឹក លើផ្ទៃដីចំនួន ០៤ហិកតា និងបានប្រគល់ជូនថ្នាំកសិកម្មចំនួន ១០ហិកតា ដល់មន្រ្តីកសិកម្មឃុំទាំងពីរស្រុកខាងលើ ដើម្បីធ្វើអន្តរាគមន៍បន្ត។
ក្រុមការងារបានណែនាំដល់កសិករ អោយប្រើប្រាស់ថ្នាំកំចាត់សត្វល្អិត ដែលមានស្លាកសញ្ញាជាភាសារខ្មែរ និងបានចុះបញ្ជិកា និងបានណែនាំដល់កសិករពីវិធីសាស្រ្តចំនួន ០៤ចំណុច លើការប្រើប្រាស់ថ្នាំកសិកម្មដើម្បីឲ្យមានប្រសិទ្ធិភាពខ្ពស់ និងសុវត្ថិភាព
• ជ្រើសរើសប្រភេទថ្នាំកសិកម្មដែលត្រូវនឹងសមាសភាពចង្រៃ
• កំរឹតនៃការប្រើប្រាស់ថ្នាំកសិកម្ម
• ពេលវេលាប្រើប្រាស់ និង
• វិធីសាស្រ្តក្នុងការប្រើប្រាស់ថ្នាំកសិកម្ម ។
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកដ្ឋានកសិកម្ម ,មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន បានផ្សព្វផ្សាយ និងណែនាំដល់ប្រជាកសិករឲ្យបន្តការតាមដាន និងរាយការណ៍ជាប្រចាំលើករណីរុយស និងដង្កូវមូរស្លឹកនេះបន្តទៀត។