ចុះពិនិត្យការធ្វើបង្ហាញភ្ជួររាស់ដីស្រែនិងកៀរពង្រាបដីស្រែពីខ្ពស់ទៅទាបឲ្យបានស្មើដោយគ្រឿងយន្តកសិកម្មជូនកសិករ
ចេញ​ផ្សាយ ១៦ កក្កដា ២០២៤
30

ថ្ងៃសុក្រ ១៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤

លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ (PPIU-TAK) នៃ​គម្រោង​ខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) បានចុះពិនិត្យការធ្វើបង្ហាញភ្ជួររាស់ដីស្រែនិងកៀរពង្រាបដីស្រែពីខ្ពស់ទៅទាបឲ្យបានស្មើដោយគ្រឿងយន្តកសិកម្មជូនកសិករឈ្មោះ ពិន ញ៉ ភេទ ប្រុស​  ជាសមាជិកសហគមន៍កសិកម្ម សុខភាពយើង  ឃុំ តាភេម ស្រុក ត្រាំកក់ ដែលមានផ្ទៃដីស្រែចំនួន ១០ ០០០ ម៉ែត្រការ៉េ(១ហិកតា)។

ចំនួនអ្នកចូលទស្សនា
Flag Counter