ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤
នៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានប្រជុំស្ដីពីការស្វែងយល់រកចំនុចខ្វះខាត និងកែសម្រួលបទកដ្ឋានបច្ចេកទេសនៃសត្តឃាតដ្ឋាន ព្រមទាំងកន្លែងតាំងសាច់លក់នៅទីផ្សារ គាំទ្រដោយគម្រោង ADB។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីពាក់ពន្ធ័ចំនួន ៥នាក់ ព្រមទាំងបានអញ្ជើញចូលរួមពីតំណាងសត្តឃាតដ្ឋានមកពីស្រុកគិរីវង់ ស្រុកទ្រាំង ស្រុកបាទី និងក្រុងដូនកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម