ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤
ផ្នែករដ្ឋបាលជលផលអង្គរបូរីដឹកនាំដោយលោក ណុប សំណាងនាយរងផ្នែក និងកម្លាំងចូលរួមចំនួន ៣នាក់ បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទឆក់ត្រីតាមដងស្ទឹងអង្គរបូរី នៅចំណុចកន្លែងអភិរក្សត្រីមេពូជលានថ្ម ស្ថិតក្នុងភូមិទួលពុទ្រា ឃុំគោកធ្លកស្រុកអង្គរបូរី ដោយធ្វើការរឹបអូសបាន៖
-ទូកប្រវែង ៨.៥ ចំនួន ១គ្រឿង -ម៉ាស៊ីនសាំង១៨សេះ ០១គ្រឿង
-អាគុយ ១០០A ចំនួន ០១គ្រឿង
-អាំងវែកទ័រ ចំនួន ០១គ្រឿង
-ដងឆក់នឹងដួសត្រីចំនួន ០១ដើម
-ត្រីចំរុះចំនួន ២kg
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម