រួមដំណើរជាមួយក្រុមការងារមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង GDA/IA/PMU និងទីប្រឹក្សាបច្ចេកទេស CS2​ បានធ្វើការប្រជុំពិភាក្សាជាមួយមេភូមិ និង ប្រធានគណៈកម្មាធិការសហគមន៍កសិកម្ម
ចេញ​ផ្សាយ ១៦ កក្កដា ២០២៤
30

ថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ 

លោក សោ​ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម​ ជាមន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈបរិស្ថាន (CFAVC)​ រួមដំណើរជាមួយក្រុមការងារមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង GDA/IA/PMU និងទីប្រឹក្សាបច្ចេកទេស CS2​ បានធ្វើការប្រជុំពិភាក្សាជាមួយមេភូមិ និង ប្រធានគណៈកម្មាធិការសហគមន៍កសិកម្ម ដើម្បី​ពិនិត្យស្ថានភាព និងទីតាំងដីស្រែដែលមានសក្តានុពលសម្រាប់គម្រោងកៀរពង្រាបដី ឲ្យរាបស្មើដោយប្រព័ន្ធឡាហ្ស៊ែ​ ក្រោមអនុគម្រោងនៃគម្រោង CFAVC​ ចំនួន​ ០២​សហគមន៍កសិកម្ម ដែលមានទីតាំងដូចខាងក្រោម :
+សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ឃុំចំប៉ា ស្រុកព្រៃកប្បាស
+​សហគមន៍កសិកម្មជើងគួនជោគជ័យ ឃុំជើងគួន ស្រុក​សំរោង

ចំនួនអ្នកចូលទស្សនា
Flag Counter