ចូលរួមកិច្ចប្រជុំរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពតាមគោលដៅប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដា
ចេញ​ផ្សាយ ១៦ កក្កដា ២០២៤
26

ថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤  

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានចូលរួមកិច្ចប្រជុំរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពតាមគោលដៅប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដា ក្រោមការដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងមានការចូលរួមពី ឯកឧត្តម វ៉ី សំណាងអភិបាលនៃគណៈអភិបាលខេត្ត និងស្ថាប័ន អង្គភាពពាក់ពន្ធ័។ កិច្ចប្រជុំនេះធ្វើនៅបរិវេណប្រារព្ធពិធីបុណ្យរុក្ខទិវា ស្ថិតនៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់។

ពេលរសៀល លោកប្រធាន បានអមដំណើរ ឧកញ៉ា មហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង  អញ្ជើញចុះពិនិត្យទីតាំង និងបែងចែកផែនការ រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ត្រៀម នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់។

ចំនួនអ្នកចូលទស្សនា
Flag Counter