ថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤
លោក អ៊ុក ហាក់ នាយរងខណ្ឌជលផលតាកែវ បានជូនមន្ត្រីជំនាញមកពីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល ចំនួន ២នាក់ ចុះពិនិត្យ និងធ្វើការជីក និងកែសម្រួលប្រព័ន្ធចិញ្ចឹមត្រី និងបង្កងក្នុងស្រែចំនួន ០៣ គ្រួសារ ដើម្បីរៀបចំកែលំអរប្រព័ន្ធស្រែពិសោន៍ឆ្នាំ២០២៤ ដោយសហការជាមួយគម្រោងអង្គការដៃគូអភិវឌ្ឍន៍(សាធារណរដ្ឋប្រជាមានិតចិន) នៅក្នុងឃុំត្រពាំងក្រញូង អូរសាយ និង ឃុំជាងទង ស្រុកត្រាំកក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម