ចុះពិនិត្យការធ្វើបង្ហាញភ្ជួររាស់ដីស្រែ និងកៀរពង្រាបដីស្រែពីខ្ពស់ទៅទាបឲ្យបានស្មើដោយគ្រឿងយន្តកសិកម្ម
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
30

ថ្ងៃពុធ ៥ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤

លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្ត្រី អង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានចុះពិនិត្យការធ្វើបង្ហាញភ្ជួររាស់ដីស្រែ និងកៀរពង្រាបដីស្រែពីខ្ពស់ទៅទាបឲ្យបានស្មើដោយគ្រឿងយន្តកសិកម្មដល់សមាជិកសហគមន៍កសិកម្មដំរី រមៀល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដែលមានផ្ទៃដីស្រែចំនួន ១០ ០០០ ម៉ែត្រការ៉េ (១ហិកតា) ដោយធ្វើបង្ហាញប្រើឧបករណ៍ផ្សេងៗគ្នាដូចខាងក្រោម៖
+ត្រាក់ទ័រភ្ជួរដាស់ដីដោយបំពាក់ឧបករណ៍ភ្ជួរ( ផាល)
+ត្រាក់ទ័រ រាស់វាយបំបែកដីបំពាក់ដោយឧបករណ៍អង្គប់វាយដី។
+កៀរពង្រាបដីពីខ្ពស់ទៅទាបឲ្យបានស្មើដោយគោយន្តបំពាក់ដោយឧបករណ៍កៀរ និងកៀរឧបករណ៍ដោយដៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter