ថ្ងៃពុធ ៥ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី រួមជាមួយក្រុមការងារនាយកដ្ឋានការពារដំណាំ បានអមដំណើរ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះតាមដាន ពិនិត្យ និងវាយតម្លៃការបំផ្លាញដោយរុយសនៅវាលស្រែផ្ទាល់ ដោយសហការជាមួយ ក្រុមហ៊ុនឡាយអិន ធ្វើអន្តរាគមន៍ណែនាំ និងបាញ់ថ្នាំកំចាត់ផ្ទាល់នៅតាមទីតាំងជាក់ស្តែង បានចំនួន ០១ហិកតា នៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ដែលមានការចូលរួមពីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស រដ្ឋបាលឃុំបានកាម អជ្ញាធរភូមិ សហគមន៍ និងកសិករចំនួន ៤០នាក់។ ក្នុងឱកាសនោះឯកឧត្តមបានឱ្យមន្រ្តីជំនាញ ក្រុមហ៊ុន អជ្ញាធរ និងកសិករបន្តការតាមដាន និងរាយការណ៍ចំពោះការងារនេះជាបន្តទៀត ដើម្បីកុំឱ្យមានមហន្តរាយណាមួយកើតឡើង។ បន្ទាប់មកឯកឧត្តម និងក្រុមការងារក៍បន្តដំណើរទៅពិនិត្យការបូមទឹកស្រោចស្រពដំណាំស្រូវនៅស្ថានីយ៍តាសួង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម