រៀបចំកម្មវិធីប្រជុំពិភាក្សាជាគណៈកម្មាការបណ្តោះអាសន្នរៀបចំ និងចងក្រងសហគមន៍កសិកម្មទំនើបស្តីពី សេចក្តីព្រៀង លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្មទំនើប ផលិតកម្មបន្លែ
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
31

ថ្ងៃអង្គារ ៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការណ៍ជាមួយក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមមាន លោក ស៊ឹម បូរ៉ាមី ប្រធានការិយាល័យនីតិកម្ម និងដោះស្រាយវិវាទ លោក គង់ ពិសិដ្ឋ ប្រធានការិយាល័យជម្រុញ និងចុះបញ្ជីសហគមន៍កសិកម្ម និងមន្រ្តី ១រូប នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំកម្មវិធីប្រជុំពិភាក្សាជាគណៈកម្មាការបណ្តោះអាសន្នរៀបចំ និងចងក្រងសហគមន៍កសិកម្មទំនើបស្តីពី សេចក្តីព្រៀង លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្មទំនើប ផលិតកម្មបន្លែ នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខដែលមានអ្នកចូលរួមចំនួន ៩នាក់ ស្រី ០១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter