មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC)
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
30

ថ្ងៃអង្គារ ៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤

មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) ចំនួន ០៣នាក់ ស្រី ០២នាក់ រួមនឹងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខេត្ត ០១រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីការអនុវត្តការគ្រប់គ្រងលេីដំណាំស្រូវ ក្រោមអធិបតីភាព លោកស្រី សាខន សុផានី នាយិកានៃវិទ្យាស្ថាន ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)៣. លោក សុខ រេត មន្រ្តីការិយាល័យកសិឧស្សាហកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ដ PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចុះជ្រើសរើសសមាជិកសហគមន៍កសិកម្មធ្វើស្រែបង្ហាញចំនួន ០២បង្ហាញ ដូចខាងក្រោម ៖
+ សហគមន៍កសិកម្មសាមគ្គីមានជ័យ ភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ចំនួន ១បង្ហាញ មានទំហំដី ៣,០០០ម៉ែត្រការ៉េ
+សហគមន៍កសិកម្មខ្ពបស្វាយសាមគ្គី ភូមិខ្ពបស្វាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ចំនួន ១បង្ហាញ មានទំហំដី ២,៥០០ម៉ែត្រការ៉េ ។ ព្រមទាំងបានចុះពិនិត្យកសិករគំរូបង្ហាញឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ចំនួន ០៤បង្ហាញ ដោយបានពន្យល់បន្ថែមអំពីអត្ថប្រយោជន៍ និងបច្ចេកទេស នៃការប្រើជីកាកឡជីវឧស្ម័នលើដំណាំ។  

ចំនួនអ្នកចូលទស្សនា
Flag Counter