ថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤
ការិយាល័យកសិឧស្សាហកម្មខេត្ត បានរៀបចំចុះកិច្ចសន្យាការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា អំពីការទិញលក់ស្រូវពូជផ្ការំដួលនិងស្រូវចំណីផ្ការមៀត សុវត្ថិភាពចំនួន ៨កិច្ចសន្យា រវាងសហគមន៍កសិកម្ម ក្រុមផលិត និងរោងម៉ាសុីនកិនស្រូវ សុខ កែវ មកពីស្រុកត្រាំកក់ កោះអណ្តែត និងគិរីវង់។
-ពេលរសៀល បា ធ្វើការប្រជុំបញ្ជ្រាបការយល់ដឹង អំពីការតភ្ជាប់ទំនាក់ទំនងកសិករខ្នាតតូចទៅទីផ្សារតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដល់ប្រធានបណ្ដុំនិងគណៈកម្មាធិការសហគមន៍កសិកម្ម សម្រប សម្រួលរបស់លោកស្រី
ហង់ ណាវី ប្រធានការិយាល័យកសិឧស្សាហកម្ម និងសហការី សរុបអ្នកចូលរួម ២៣នាក់ ស្រី ៩នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម