ថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤
ការិយាល័យនីតិកម្មកសិកម្ម ខេត្ត បានធ្វើការប្រជុំផ្សព្វផ្សាយច្បាប់គ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម និងផលប៉ះពាល់បណ្តាលមកថ្នាំកសិកម្ម និងវិធានសុវត្ថិភាព ក្រោមអធិបតីភាពលោក ម៉ី សាហុន សមាជិកក្រុមប្រឹក្សាឃុំត្រពាំងក្រញូង និងលោក លឹម ចាន់ណា ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត ព្រមទាំងមានការចូលរួមពីលោកអនុប្រធានការិយាល័យ មន្រ្តី ដេប៉ូលក់ជីកសិកម្ម សហគមន៍កសិកម្ម និងកសិករ សរុបអ្នកចូលរួមចំនួន ៣៥នាក់ ស្រី ៥នាក់។ កិច្ចប្រជុំនេះធ្វើនៅសាលាឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម