ថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤
លោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងសហការី បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបង្កើតសហគមន៍កសិកម្មទំនើប ស្ថិតនៅសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម សរុបអ្នកចូលរួមចំនួន ៤២ ក្នុងនោះស្រី ១៥នាក់។ គណៈកម្មការបណ្តោះអាសន្ន ត្រូវបានចូលរួមរៀបចំផែនការអាជីវកម្ម និងដំណើរបង្កើតសហគមន៍កសិកម្មទំនើប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម