ចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីច្បាប់សហគមន៍កសិកម្ម ដល់កសិករចិញ្ចឹមមាន់នៅភូមិសំរោង ភូមិអំពិល និងភូមិពន្លៃជើង ឃុំពន្លៃ ស្រុកអង្គបុរី
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
34

ថ្ងៃសុក្រ ១៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤

ក្រុមការងារ កម្មវិធី ASPIRE - AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមានលោក អ៊ុច សេវាន្ធី មន្ត្រីទទួលបន្ទុកសហគមន៍កសិកម្ម លោក នួន ទិត្យភារាម មន្ត្រីជំនួយការកម្មវិធី ASPIRE- AT  និងលោកទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត បានចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីច្បាប់សហគមន៍កសិកម្ម ដល់កសិករចិញ្ចឹមមាន់នៅភូមិសំរោង ភូមិអំពិល និងភូមិពន្លៃជើង ឃុំពន្លៃ ស្រុកអង្គបុរី  ដែលមានអាជ្ញាធរមូលដ្ឋាន និងកសិករចូលរួមសរុប ៦៥នាក់ ស្រី ៤៣នាក់។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាពលោក ស៊ុយ គឹមហេង តំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គបុរី និងលោក ទុយ សង់ ជំទប់ទី១ ឃុំពន្លៃ ។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីឱ្យកសិករយល់ដឹងអំពីច្បាប់សហគមន៍កសិកម្ម ដំណើរការចុះបញ្ជីសហគមន៍កសិកម្ម តួនាទីសហគមន៍កសិកម្មចំពោះ សមាជិក និងទោសបញ្ញត្តិនៃការប្រព្រឹត្តសហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter