ថ្ងៃសុក្រ ១៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
លោក ទោ ចន្ធី និងលោក សែស សុខន មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានចុះណែនាំបច្ចេកទេស និងការធ្វេីជីវសុវត្ថិភាពដល់កសិករចិញ្ចឹមគោចំនួន ២៣ក្បាល នៅភូមិប្រវន័យ ឃុំស្រែរនោង ស្រុកត្រាំកក់ និងព្យាបាលមេជ្រូកបង្កេីតកូនរួចអន់ចំណីនៅភូមិត្រពាំងឈូក ឃុំត្រលាច ស្រុកទ្រាំង។
តម្លៃសត្វរស់ និងស៊ុតបក្សីៈ
+ជ្រូកកសិដ្ឋានសុីភី ៩ ៨០០៛/គក្រ
+ជ្រូកកសិករ ៩ ០០០៛/គក្រ
+មាន់បីសាសន៍ ៧ ៣០០៛/គក្រ
+មាន់សាច់ ៦ ២០០៛/គក្រ
+មាន់ស្រែ ១៦ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៦០ ០០០៛/ក្បាល
+មាន់មេពូជ ៤៨ ០០០៛/ក្បាល
+ពងទាសាប ៥០០-៥១០៛/គ្រាប់
+ពងទាកូន ៦០០-៦៥០៛/គ្រាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម