ថ្ងៃសុក្រ ១៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនិងលោក ឈន សារិត អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងមន្ត្រី និងអ្នកពាក់ពន្ធ័ បានអមដំណើរ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ចុះពិនិត្យការបំផ្លាញរបស់ដង្កូវហ្វូង លើដំណាំស្រូវ នៅឃុំរវៀង និងឃុំស្លា ស្រុកសំរោង ចំនួន ៤០ ហត និងនៅឃុំក្រាំងធ្នង់ ស្រុកបាទី ចំនួន ១១ ហត។ ក្នុងឱកាសនោះ បុគ្គលិកក្រុមហ៊ុនឡុកត្រយ (ខេមបូឌា) អាហ្រ្គីខ័លឆឺរ័ល សឺវិស (ឯ.ក) បានធ្វើការពន្យល់បង្ហាញពីរេាគសញ្ញា មូលហេតុ និងកត្តាផ្សេងៗដែលនាំអេាយកេីតមានដង្កូវហ្វូង និងបច្ចេកទេសប្រើប្រាស់ថ្នាំកំចាត់ដង្កូវហ្វូង និងវិធីបាញ់កំចាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម