ថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ផន បុល មន្រ្តីការិយាល័យ ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TAK នៃគម្រោងខ្សែច្រវាក់ ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចុះជ្រើសរើសសមាជិកសហគមន៍កសិកម្ម សំបូរចម្រើនផល ដើម្បីធ្វើស្រែបង្ហាញផលិតកម្មពូជ ចំប៉ីស៧០ បានចំនួន ១បង្ហាញ មានទំហំដី ៣,០០០ម៉ែត្រការ៉េ របស់កសិករ ឈ្មោះ ឡុង វុទ្ធី ភេទ ប្រុស នៅភូមិព្រៃភ្លង ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម