ចុះពិនិត្យឃ្លាំងស្តុកស្រូវចំណី ចំណុះ ១០០តោន គាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC)
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
30

ថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤

លោក ញ៉ីប​​ ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងអ្នកពាក់ពន្ធ័ បានអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យឃ្លាំងស្តុកស្រូវចំណី ចំណុះ ១០០តោន គាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងជួបសំណេះ សំណាលជាមួយសមាជិកសហគមន៍ដាំបន្លែ និងកសិករក្រៅសហគមន៍កសិកម្ម នៅក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានធ្វើការពន្យល់ អំពីកម្មវិធីគោលនយោបាយអាទិភាព ស្តីពី «សហគមន៍កសិកម្មទំនើប» និងអត្ថប្រយោជន៍នានា ដែលប្រជាកសិករទទួលបានពីការចងក្រងសហគមន៍កសិកម្មទំនើប។ ក្នុងពិធីជួបសំណេះ សំណាលនោះដែរ ឯកឧត្តមបានមានប្រសាសន៍ថាៈ ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យប្រជាកសិករទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតកម្មច្បាស់លាស់  ការកាត់បន្ថយថ្លៃដើមផលិត និងការមានទីផ្សារច្បាស់លាស់សំរាប់លក់កសិកផលក្នុងសហគមន៍។

កម្មវិធីទី២ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបន្តអញ្ជើញចុះពិនិត្យទីតាំងរៀបចំប្រារព្ធពិធី "រុក្ខទិវា" ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter