ថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤
ក្រុមការងារកម្មវិធីASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមានលោក អ៊ុច សេវ៉ាន្ធី មន្រ្តីទទួលបន្ទុកហគមន៍កសិកម្ម លោក នួន ទិត្យភារាម មន្ត្រីជំនួយការកម្មវិធី និងទីប្រឹក្សាសម្របសម្រួលកម្មវិធីបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់សហគមន៍កសិកម្ម ដល់ក្រុមកសិករនៅ ភូមិត្រពាំងកោះ និងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដោយមានអ្នកចូលរួម ចំនួន ៥៤នាក់ ស្រី ៤៧នាក់ ។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាពលោក សាក់ វន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីឱ្យកសិករយល់ដឹងអំពីច្បាប់សហគមន៍កសិកម្ម ដំណើរការចុះបញ្ជីសហគមន៍កសិកម្ម តួនាទីសហគមន៍កសិកម្មចំពោះ សមាជិក និងទោសបញ្ញត្តិនៃការប្រព្រឹត្តសហគមន៍កសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម