ថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤
លោកស្រី ហ៊ុន សុធារី មន្ត្រីខណ្ឌរដ្ឋបាលជលផលតាកែវ បានសហការជាមួយលោក លឹម ង៉ែត ប្រធានការិយាល័យសហគមន៍ស្រះជម្រកត្រី នៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មចុះបោះ ឆ្នោតជ្រើសរើសគណះកម្មការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រី បឹងស្រង៉ែ ឃុំអូរសារាយ ស្រុកត្រាំកក់ ដែលមានអាជ្ញាធរ ឃុំ ភូមិនិងប្រជាជនចូលរួមសរុបចំនួន ២៥នាក់ ក្នុងនោះស្រី ១២នាក់។ជាលទ្ធផល គណៈកម្មការសរុបចំនួន ០៧នាក់ ក្នុងនោះស្រី ០៣នាក់ ត្រូវបានបោះឆ្នោតជ្រើសរើស។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម