ចុះប្រជុំផ្សព្វផ្សាយស្តីពីការបង្កើតសហគមន៍កសិកម្មទំនើប នៅសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ដែលមានផលិតកម្មបន្លែក្នុងផ្ទះសំណាញ់
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
35

ថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤

លោក ញ៉ីប​​ ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានអមដំណើរ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងប្រតភូអមដំណើរឯកឧត្តម ចុះប្រជុំផ្សព្វផ្សាយស្តីពីការបង្កើតសហគមន៍កសិកម្មទំនើប នៅសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ដែលមានផលិតកម្មបន្លែក្នុងផ្ទះសំណាញ់ នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ដោយមានសមាជិកសហគមន៍ និងអជ្ញាធរមូលដ្ឋានចូលរួមសរុបចំនួន ៥៦នាក់។ កិច្ចប្រជុំនេះក៏បានរៀបចំឡើងផងដើម្បីត្រៀមទទួលដំណើរចុះពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងការបង្កើតសហគមន៍កសិកម្មទំនើបរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter