ថ្ងៃសុក្រ ៨ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤
ក្រុមការងារ កម្មវិធី ASPIRE - AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមានលោក សោ សាំ ជាមន្ត្រី M & E និងលោក នួន ទិត្យភារាម ជាមន្ត្រីជំនួយការកម្មវិធី និងទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត បានចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់កសិករចិញ្ចឹមមាន់នៅភូមិសំរោង ពន្លៃខាងជើង និងភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ក្រោមអធិបតីភាពលោក ទិត្យ វឿន សមាជិកក្រុមប្រឹក្សាឃុំពន្លៃ
សរុបចូលរួមសរុប ៥១នាក់ ស្រី ៣៩នាក់។ គោលបំណងនៃសិក្ខាសាលាគឺដើម្បីឲ្យកសិករយល់ដឹហអ្វីជាសសហគមន៍កសិកម្ម ទិសដៅសហគមន៍កសិកម្ម ប្រភេទមុខរបរដែលអាចអនុវត្តន៍ក្នុងសហគមន៍កសិកម្ម រចនាសម្ព័ន្ធ និងការគ្រប់គ្រងសហគមន៍កសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម