គណៈកម្មាការបច្ចេកទេសកសិ-ឧតុនិយម បានធ្វើការប្រជុំ លើកទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក អំ ភិរម្យ អ​នុប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
26

ថ្ងៃសុក្រ ៨ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤

គណៈកម្មាការបច្ចេកទេសកសិ-ឧតុនិយម បានធ្វើការប្រជុំ
លើកទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក អំ ភិរម្យ អ​នុប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម។ កិច្ចប្រជុំនេះមានគោលបំណងរៀបចំបង្កើតព្រឹត្តបត្រព័ត៌មានកសិ-ឧត្តុនិយម សំរាប់កសិករដាំដំណាំស្រូវ ដើម្បី​អោយពួកគាត់ទទួលបាននៅព័ត៌មានអាកាសធាតុ និងការណែនាំអនុវត្តបច្ចេកទេស ដាំដុះដំណាំស្រូវ ក្នុងការរៀបចំផែនការផលិតកម្ម និងការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ អោយកាន់តែប្រសើរឡើង ដើម្បី​ទទួលបានទិន្នផល និងប្រាក់ចំណូលប្រកបដោនិរន្តភាព។​
សរុបអ្នកចូលរួម​ចំនួន ១៨នាក់ ស្រី ០៦នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter