ប្រជុំផ្សព្វផ្សាយស្តីពីការបង្កើតសហគមន៍កសិកម្មទំនើបនៅសហគមន៍កសិកម្មពន្លឺសរីរាង្គ ដែលមានផលិតកម្មស្រូវ
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
12

ថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីបានអមដំណើរឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជុំផ្សព្វផ្សាយស្តីពីការបង្កើតសហគមន៍កសិកម្មទំនើបនៅសហគមន៍កសិកម្មពន្លឺសរីរាង្គ ដែលមានផលិតកម្មស្រូវ នៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ដែលមានសមាជិកសហគមន៍ និងអជ្ញាធរមូលដ្ឋានចូលរួមសរុប ៥០នាក់ និងសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ដែលមានផលិតកម្មបន្លែ នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលមានសមាជិកសហគមន៍ និងអជ្ញាធរមូលដ្ឋានចូលរួមសរុបចំនួន ៦៥នាក់។
ជាលទ្ធផលឯកឧត្តមបានផ្តល់អនុសាសន៍អោយសហគមន៍ទាំងពីរស្រង់ឈ្មោះអ្នកដែលចង់ចូលរួមជាមួយសហគមន៍ និងផ្ទៃដីអោយបានពិតប្រាកដ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter