ចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
36

ថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤

ក្រុមការងារកម្មវិធី ASPIRE - AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមានលោក សោ សាំ មន្ត្រី M & E លោក នួន ទិត្យភារាម មន្ត្រីជំនួយការកម្មវិធី ASPIRE- AT  និងលោកទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត បានចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម  ដល់កសិករចិញ្ចឹមមាន់នៅភូមិឈើនាងខ្ពស់ និងបាម ភូមជីឃ្មល់ ឃុំគោកព្រេច ស្រុកគីរីវង់ ដែលមានអាជ្ញាធរមូលដ្ឋាន និងកសិករចូលរួមសរុប ៩៣នាក់ ស្រី ៦៨ នាក់។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាពលោក ទេព កុសល មេឃុំគោព្រេច ។ គោលបំណងនៃសិក្ខាសាលាគឺដើម្បីឲ្យកសិករយល់អ្វីជាសសហគមន៍កសិកម្ម ទិសដៅសហគមន៍កសិកម្ម ប្រភេទមុខរបរដែលអាចអនុវត្តន៍ក្នុងសហគមន៍កសិកម្ម រចនាសម្ព័ន្ធ និងការគ្រប់គ្រងសហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter