ថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤
លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីបានអញ្ជើញចូលរួមប្រជុំសំណេះ សំណាលជាមួយអជ្ញារធរភូមិ សហគមន៍កសិកម្ម ក្នុងឃុំត្រពាំងធំខាងត្បូង ជាងទង អូរសារាយ និងត្រពាំងក្រញូង និងមន្រ្តីកសិកម្មឃុំ នៅសាលាឃុំត្រពាំងធំខាងត្បូង។ កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ៥៨នាក់ ស្រី ១៥នាក់ ស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណងនៃកិច្ចប្រជុំនេះរួមមាន៖ ការពន្យល់ពីគោលនយោបាយអទិភាពទី៥ និងទី៦ តួនាទីមន្រ្តីកសិកម្មឃុំ និងការងាររំជុញផលិតកម្មស្រូវជាពិសេសស្រូវផ្ការរំដួល និងសែនក្រអូប០១។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម