សិក្ខាសាលាផ្សព្វផ្សាយស្តីពីទស្សនៈទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់កសិករដាំបន្លែ
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
31

ថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤

ក្រុមការងារ កម្មវិធី ASPIRE - AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមានលោក សោ សាំ មន្ត្រី M & E លោក នួន ទិត្យភារាម មន្ត្រីជំនួយការកម្មវិធី ASPIRE- AT និងលោកទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត បានចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីទស្សនៈទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់កសិករដាំបន្លែនៅភូមិត្រពាំងកោះ ភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដែលមានអាជ្ញាធរមូលដ្ឋាន និងកសិករចូលរួមសរុប ៥២នាក់ ស្រី ៣៨នាក់។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាពលោក សាន់ គឿន មេឃុំត្រពាំងធំខាងត្បូង ។ គោលបំណងនៃសិក្ខាសាលាគឺដើម្បីឲ្យកសិករយល់អ្វីជាសសហគមន៍កសិកម្ម  ទិសដៅសហគមន៍កសិកម្ម ប្រភេទមុខរបរដែលអាចអនុវត្តន៍ក្នុងសហគមន៍កសិកម្ រចនាសម្ព័ន្ធ និងការគ្រប់គ្រងសហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter