លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើ បានចុះពិនិត្យការងារឈូសឆាយ សម្អាត និងពង្រាបដីសម្រាប់បុណ្យរុក្ខទិវាថ្នាក់ជាតិ នៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
12

ថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើ បានចុះពិនិត្យការងារឈូសឆាយ សម្អាត និងពង្រាបដីសម្រាប់បុណ្យរុក្ខទិវាថ្នាក់ជាតិ នៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិសាស្រ្ត ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់។ ជាលទ្ធផល ផ្ទៃដីទំហំ ៣ ហិកតា បានឈូសឆាយរួចរាល់ និងកំពុងសម្អាតគល់ និងកាក សំណល់ ព្រមទាំងពង្រាបដី និងចាក់ដីផ្លូវមេចូលវេទីកា។ ចំពោះអំពូលភ្លើង និងសូឡា គ្រោងតម្លើងព្រឹកស្អែក។
-ពុំមានជួបប្រទះបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter