សិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់សហគមន៍កសិកម្ម ដល់ក្រុមកសិករ
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
12

ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមានលោក អ៊ុច សេវ៉ាន្ធី មន្រ្តីទទួលបន្ទុកហគមន៍កសិកម្ម លោក នួន ទិត្យភារាម មន្ត្រីជំនួយការកម្មវិធី និងទីប្រឹក្សាសម្របសម្រួលកម្មវិធីបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់សហគមន៍កសិកម្ម ដល់ក្រុមកសិករនៅ ភូមិលីញ៉ា បាខុងខាងលិច និងបាខុងខាងកើត ឃុំតាភេម ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមចំនួន ៥២ នាក់ ស្រី ៣៧នាក់ ស្ថិតក្រោមអធិបតីភាពលោក សាក់ វន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីឱ្យកសិករយល់ដឹងអំពីច្បាប់សហគមន៍កសិកម្ម ដំណើរការចុះបញ្ជីសហគមន៍កសិកម្ម តួនាទីសហគមន៍កសិកម្មចំពោះ សមាជិក និងទោសបញ្ញត្តិនៃការប្រព្រឹត្តសហគមន៍កសិកម្ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter