ចុះរៀបចំប្រជុំផ្សព្វផ្សាយកម្មវិធី ASPIRE- AT ដល់សមាជិកសហគមន៍កសិកម្មដែលមានខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ នៅសហគមន៍កសិកម្មបក្សីរីករាយ នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
14

ថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួមមានលោក អ៊ុច សេវាន្ធី មន្រ្តីទទួលបន្ទុកសហគមន៍កសិកម្ម លោក នួន ទិត្យភារាម មន្ត្រីជំនួយការ និងទីប្រឹក្សាសម្រប សម្រួលកម្មវិធីខេត្ត បានចុះរៀបចំប្រជុំផ្សព្វផ្សាយកម្មវិធី ASPIRE- AT ដល់សមាជិកសហគមន៍កសិកម្មដែលមានខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ នៅសហគមន៍កសិកម្មបក្សីរីករាយ នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ដោយមានសមាជិកចូលរួមចំនួន ៥០នាក់ ស្រី ៣៦ នាក់ សហគមន៍កសិកម្មរំពាក់ពេន  នៅភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ដែលមានសមាជិកចូលរួមចំនួន ៤៥នាក់ ស្រី ៤០ នាក់។
គោលបំណងនៃផ្សព្វផ្សាយគឺដើម្បីអោយសមាជិកសហគមន៍កសិកម្មយល់ច្បាស់ពីលក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី យល់ដឹងពីអត្ថប្រយោជន៏ដែលទទួលបានពីការគាំទ្រពីកម្មវិធី និងគៀងគរសមាជិកអ្នកផលិតចូលរួមអនុវត្តកម្មវិធីបន្ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter