ថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤
លោកស្រី ទូច សារ័ត្ន មន្ត្រីការិយាល័យកសិឧស្សាហកម្ម បានសម្របសម្រួលការដាក់ពាក្យការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាការទិញលក់ពូជស្រូវប្រភេទ IR និង OM ចំនួន ៥០ តោនរយៈពេល ១ឆ្នាំ រវាងសហគមន៍កសិកម្មភ្នំដែនសែនសុខ ស្ថិតនៅភូមិទទឹង ឃុំភ្នំដិន ស្រុកគិរីវង់ ជាមួយក្រុមហ៊ុន សឹង្ហមាស ក្របសាយអិនស៍ ឯ.ក នៅភូមិសំបួរសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សរុបអ្នកចូលរួមសរុប ៧នាក់ ស្រី ២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម