សិក្ខាសាលាស្ដីពីផែនទីវៃឆ្លាត ជាវិធីសាស្រ្តដែលមានការរួមបញ្ចូលចំណេះដឹងពីថ្នាក់មូលដ្ឋាន និងទិន្នន័យវិទ្យាសាស្រ្ត ដើម្បីបង្កើតផែនទីទាក់ទងនឹងហានិភ័យបង្កដោយការប្រែប្រួលអាកាសធាតុ
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
11

ថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
ចំនួន ២នាក់ បានចូលរួមសិក្ខាសាលាស្ដីពីផែនទីវៃឆ្លាត ជាវិធីសាស្រ្តដែលមានការរួមបញ្ចូលចំណេះដឹងពីថ្នាក់មូលដ្ឋាន និងទិន្នន័យវិទ្យាសាស្រ្ត ដើម្បីបង្កើតផែនទីទាក់ទងនឹងហានិភ័យបង្កដោយការប្រែប្រួលអាកាសធាតុ និងការរៀបចំផែនការបន្ស៊ាំសម្រាប់ផលិតកម្មដំណាំ សមស្របតាមតំបន់ដាំដុះនីមួយៗ ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិត ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម បណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានកសិកម្ម និងលោក បណ្ឌិត អូ លេ ប្រធានគម្រោងដីសណ្ដទន្លេមេគង្គប្រចាំ ប្រទេសថៃ អង្គការអីរីប្រចាំនៅកម្ពុជា។  សិក្ខាសាលានេះ ធ្វើនៅសណ្ឋាគារ Hyatt Hotel, រាជធានីភ្នំពេញ។

ចំនួនអ្នកចូលទស្សនា
Flag Counter