ថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួមមានលោក អ៊ុច សេវាន្ធី មន្រ្តីទទួលបន្ទុកសហគមន៍កសិកម្ម លោក នួន ទិត្យភារាម និងទីប្រឹក្សាសម្របសម្រួលប្រចាំខេត្ត បានជូនមន្ត្រីសវនកម្មឯករាជ្យពីក្រុមហ៊ុន BDO Cambodia ជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ៣ និងចុះពិនិត្យការដាំបន្លែរបស់សមាជិកសហគមន៍ រួមមាន៖
-សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស
-សហគមន៍កសិកម្មស្វាយរន្ធអមតៈ នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង
-សហគមន៍កសិកម្មបៃតងក្រាំងលាវ នៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម