ថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TAk នៃគម្រោង ខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) បានចុះពិនិត្យជាក់ស្តែងងពីសកម្មភាពកៀរពង្រាបដីស្រែឲ្យស្មើដោយប្រព័ន្ធឡាហ្សែរនៅ ក្រោមទំនប់អាងទឹកស្រោចស្រពព្រៃក្តួច ភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ។
+ការអនុវត្តកៀរពង្រាបដីស្រែឲ្យបានស្មើ ដោយប្រព័ន្ធឡាហ្សែរ នៅសហគមន៍កសិកម្មត្រពាំងក្រញូងលើផ្ទៃដីស្រែដែលគម្រោងកៀរក្នុង ប្លុកទីមួយចំនួន ២៧.៥០ ហត ដោយឥតគិតថ្លៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម