ចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់កសិករដាំបន្លែ
ចេញ​ផ្សាយ ១៤ កក្កដា ២០២៤
11

ថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤

ក្រុមការងារ កម្មវិធី ASPIRE - AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ រួមមានលោក អ៊ុច សេវាន្ធី មន្ត្រីទទួលបន្ទុកសហគមន៍កសិកម្ម  លោក នួន ទិត្យភារាម មន្ត្រីជំនួយការកម្មវិធី ASPIRE- AT  និងលោកទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត បានចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម  ដល់កសិករដាំបន្លែនៅភូមិ លីញ៉ា ភូមិបាខុងខាងកើត និងភូមិបាខុងខាងលិច ឃុំតាភេម  ស្រុកត្រាំកក់ ដែលមានអាជ្ញាធរមូលដ្ឋាន និងកសិករចូលរួមសរុប ៥៨នាក់ ស្រី ៣៦នាក់។
សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាពលោក ម៉ម ថន សមាជិកក្រុមប្រឹក្សាឃុំតាភេម។

ចំនួនអ្នកចូលទស្សនា
Flag Counter