ថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤
លោក ទោ ចន្ធី និងលោក សែស សុខន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានចុះណែនាំបច្ចេកទេស និងការធ្វេីជីវសុវត្ថិភាពដល់កសិករចិញ្ចឹមមាន់ស្រែនៅភូមិថ្មី ឃុំរនាម ស្រុកទ្រាំង និងចាក់ថ្នាំបំប៉នមេគោបំបៅកូននៅភូមិស្រែឈេីនៀង ឃុំស្រែរនោង ស្រុកត្រាំកក់។
តម្លៃសត្វរស់ និងស៊ុតបក្សីៈ
+ជ្រូកកសិដ្ឋានសុីភី ១១ ០០០៛/គក្រ
+ជ្រូកកសិករ ១០ ០០០៛/គក្រ
+មាន់បីសាសន៍ ៨ ០០០៛/គក្រ
+មាន់សាច់ ៥ ៦០០៛/គក្រ
+មាន់ស្រែ ១៧ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៦០ ០០០៛/ក្បាល
+មាន់មេពូជ ៤៨ ០០០៛/ក្បាល
+ពងទាសាប ៥០០-៥២០៛/គ្រាប់
+ពងទាកូន ៥៥០-៦០០៛/គ្រាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម