ថ្ងៃពុធ ៧ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រីឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាបកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចុះពិនិត្យមើលការដាំបន្លែ និងណែនាំបន្ថែមពីបច្ចេកទេដាំដុះបន្លែធន់ និងការប្រែប្រួលអាកាសធាតុ ផ្តល់បច្ចេកទេសថែទាំឡជីវឧស្ម័ន និងការថែទាំជីកំប៉ុស្តិឲ្យមានគុណភាព ដល់កសិករបង្ហាញប្រព័ន្ធកសិកម្មចម្រុះចំនួន ៤គ្រួសារ នៅសហគមន៍កសិកម្មឧត្តមសុរិយា ស្ថិតនៅភូមិតាសូ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម