ថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤
លោកស្រី ឃុត សោភា និងលោក សេងគ្រី ចាន់ដេត មន្ត្រីខណ្ឌរដ្ឋបាលជលផលតាកែវ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីលក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់ការនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២៨-៣០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល លោក ធិននី សុធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងលោក ថោង រ៉ា មន្ត្រីអង្គការ UNIDO នៅខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម