ថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤
ក្រុមការងារ កម្មវិធី ASPIRE - ATនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមានលោក សោ សាំ មន្រ្តី M&E លោក នួន ទិត្យភារាម ជំនួយការកម្មវិធី និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានចុះប្រជុំសិក្សាវាយតម្លៃសក្តានុពលក្រុមកសិករចិញ្ចឹមមាន់ នៅភូមិឈើនៀងខ្ពស់ ឃុំគោកព្រេច ស្រុកគិរីវង់ ដែលមានអជ្ញារធរភូមិ និងតំណាងកសិករចូលរួមចំនួន២០នាក់ ស្រី១០នាក់ មុនឈានដល់ការចងក្រងបង្កើតសហគមន៍កសិកម្មដែលមានខ្សែច្រវ៉ាក់តម្លៃមាន់ និងចូលរួមប្រជុំបង្ហាញពីកម្មវិធីAPIRE-AT នៅរដ្ឋបាលឃុំតាភេម ស្រុកត្រាំកក់ ដែលមានក្រុមប្រឹក្សាឃុំ មេភូមិ និងតំណាងកសិករចូលរួមចំនួន៨នាក់។ កិច្ចប្រជុំនេះដើម្បីបង្ហាញពីកម្មវីធីASPIRE-AT និងគោលការណ៍បង្កើតសហគមន៍កសិកម្មដែលមានខ្សែច្រវ៉ាក់តម្លៃបន្លែ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម