ថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤
លោក ហន ឧត្ដម មន្រ្តី ការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត និងលោក សុខ រេត មន្ត្រីការិយាល័យ-កសិឧស្សាហកម្ម ជា មន្ត្រី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បាន បេីក វគ្គ បណ្ដុះ បណ្ដាល ដល់ អ្នក ប្រើប្រាស់ ឡជីវឧស្ម័ន និង ជីឡជីវឧស្ម័ន ស្ដីពី ការ ប្រើប្រាស់ ថែទាំ និង ជួសជុល ឡជីវឧស្ម័ន ទៅ ដល់ កសិករ គម្រូបង្ហាញឡជីវឧស្ម័ន និងកសិកម្ម ចម្រុះ នៅសហគមន៍ កសិកម្ម សាមគ្គី មាន ជ័យ ភូមិ ផ្លូវ លោក ឃុំ ត្រពាំង ក្រញូង ស្រុក ត្រាំកក់ ដោយមានអ្នកចូលរួមសរុបចំនួន ២៥នាក់ ស្រី ០៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម