ថ្ងៃព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤
សង្កាត់រដ្ឋបាលជលផលគោកធ្លកដឹកនាំដោយ លោក អ៊ឺម ឧត្តម នាយសង្កាត់រដ្ឋបាលជលផលគោកធ្លក និងកម្លាំងសហគមន៍គោកធ្លកចំនួន ០៤រូប បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទឆក់ត្រី ស្ថិតនៅចំណុចក្នុងប្រឡាយ លេខ១៣ ភូមិ ព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។ ជាលទ្ធផលបានដកហូតឧបករណ៍នេសាទខុសច្បាប់រួមមានៈ
-អាំងវែកទ័រ ចំនួន ០១គ្រឿង
-អាគុយ ៤០ អំពែ ០១គ្រឿង
-ដងឬស្សីភ្ជាប់ខ្សែរភ្លើង ចំនួន ០២ដើម
-ផលនេសាទចម្រុះប្រហែល ២ គក្រ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម