ចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់កសិករដាំបន្លែនៅភូមិគល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
55

ថ្ងៃព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤

ក្រុមការងារ កម្មវិធី ASPIRE - AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ រួមមានលោក អ៊ុច សេវាន្ធី មន្ត្រីទទួលបន្ទុកសហគមន៍កសិកម្ម  លោក នួន ទិត្យភារាម មន្ត្រីជំនួយការកម្មវិធី ASPIRE- AT  និងលោកទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត បានចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម  ដល់កសិករដាំបន្លែនៅភូមិគល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលមានអជ្ញាធរមូលដ្ឋាន និងកសិករចូលរួមសរុប ៥៧នាក់ ស្រី ៣៨នាក់។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាពលោក ប៉ាន់ ធី សមាជិកក្រុមប្រឹក្សាឃុំត្រាំកក់។ គោលបំណងនៃសិក្ខាសាលាគឺដើម្បីឲ្យកសិករយល់អ្វីជាសសហគមន៍កសិកម្ម  ទិសដៅសហគមន៍កសិកម្ម ប្រភេទមុខរបរដែលអាចអនុវត្តន៍ក្នុងសហគមន៍កសិកម្ រចនាសម្ព័ន្ធ និងការគ្រប់គ្រងសហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter